Header Ads

វណ្ណ ម៉ូនីកា ត្រូវ​បុរសវ័យ​​ចំណាស់​​ម្នាក់ លួច​យក​​រូបថត​​​ទៅ​​បង្កើត​​ Account Facebook ថ្មី

(ភ្នំពេញ)៖ តារាសម្តែងស្រី ធ្លាប់មានរឿងអាស្រូវស្នេហា ជាមួយអ្នកដឹកនាំសម្តែង នៅផលិតកម្មថោន គឺលោក វ៉ាត លីម៉េង កញ្ញា វណ្ណ ម៉ូនីកា ស្របពេលដែលស្ងប់ស្ងាត់ ពីអាជីពសិល្បៈអស់មួយរយៈពេលមកនេះ ត្រូវបានគេកត់សម្គាល់ឃើញថា នាងពុំសូវបង្ហាញវត្តមានជាសាធារណៈ ដូចពេលមុនៗនោះឡើយ។
យ៉ាងណាមិញ ទន្ទឹមជាមួយគ្នានេះដែរ តារាស្រីកញ្ញា វណ្ណ ម៉ូនីកា ថ្មីៗនេះបានជួបរឿងមិនសប្បាយចិត្តបន្ថែមទៀត ខណៈរូបថតរបស់នាង ត្រូវបានបុរសចំណាក់ម្នាក់ លួចយកទៅបង្កើតជា Account Facebook ថ្មីផ្សេងទៀត។ ប៉ុន្តែពុំបានយកឈ្មោះប្រើនោះទេ គ្រាន់តែយករូបថត ដាក់តាំងនៅលើ Profile តែប៉ុណ្ណោះ។
កញ្ញា វណ្ណ ម៉ូនីកា បានសរសេរប្រកាស នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា «នាងខ្ញុំ វណ្ណ ម៉ូនីកា សូមជម្រាបដល់ពុកម៉ែបងប្អូនទាំងអស់ ដែលនៅក្នុងសង្គមហ្វេសប៊ុក ទាំងអស់ឲ្យបានជ្រាបថា មានបុរសចាស់ម្នាក់ យករូបរបស់នាងខ្ញុំ ទៅប្រើ ហើយនាងខ្ញុំមិនដឹងថា គាត់មានគោលបំណងអ្វីនោះទេ តែនាងខ្ញុំសូមជំរាបជូនដល់បងប្អូនទាំងអស់ថា បើគណនីហ្វេសប៊ុកនេះ ធ្វើនូវអ្វីមិនល្អ គឺនាងខ្ញុំសូមមិនបានពាក់ព័ន្ធឡើយ។ សូមបងប្អូនជួយ share តៗគ្នាផង….!»
តារាសម្តែងស្រីកញ្ញា វណ្ណ ម៉ូនីកា នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ មិនអាចសុំការបញ្ជាក់បន្ថែម តាមទូរស័ព្ទបាននៅឡើយទេ ព្រោះលេខដែលនាងធ្លាប់ប្រើ មិនអាចធ្វើការទំនាក់ទំនងបានឡើយ៕








No comments