ពេជ្រ សេរីរ័ត្ន បង្ហាញមុខកូនប្រុស ជាសាធារណៈ
ភ្នំពេញៈ ពិធីការិនីអ្នកនាង ពេជ្រ សេរីរ័ត្ន កាលពីប៉ុន្មានឆ្នាំមុន ធ្លាប់ពើបប្រទះព័ត៌មានថា នាងមានទំនាក់ទំនងស្នេហា ក្រៅឆាកជាមួយបុរសមន្ត្រីទូតចិន រហូតដល់ពពោះកូនប្រុសម្នាក់ ប៉ុន្តែក្រោយពីមានព័ត៌មាន បែបនោះលេចលឺ ប្រមាណ៤ឆ្នាំមកដល់ពេលថ្មីៗនេះ ស្រាប់តែតារាស្រីរូបនេះ បានបង្ហាញរូបថតជាច្រើន ដោយបង្ហាញភាពស្និទ្ធស្នាល ជាមួយក្មេងប្រុសម្នាក់ ដែលមហាជន ដាក់មន្ទិលសង្ស័យថា ក្មេងប្រុសម្នាក់នោះគឺជាកូនរបស់ នាង ។
ពិធីការិនីកំពុងមានប្រជាប្រិយភាព ក្នុងកម្មវិធី «ពេញចិត្តអត់» និង «កម្មវិធីតុបំភ្លឺ» រូបនេះ ក៏បានបញ្ចេញរូបថតកូនក្នុងហ្វេសប៊ុក ជារឿយៗនាងបង្ហាញរូប ក្មេងប្រុសម្នាក់ឈ្មោះថា ឡេង វររាក់ថាណាក់ ដោយនាងតែងតែនាំ ក្មេងប្រុសម្នាក់នេះ ដើរតាមនិងមានភាពស្និទ្ធស្នាល រហូតធ្វើឲ្យមហាជនមានការសង្ស័យថា ក្មេងប្រុសម្នាក់នេះ គឺជាកូនរបស់នាង ដែលខំប្រឹងលាក់ជាយូរឆ្នាំមកហើយ ។






Post a Comment