ដើម្បី Rain ភិន សុដាលីស សុខចិត្តទៅប្រជ្រៀតមើលជាមួយគេឯង ដោយមិនប្រកាន់ថាខ្លួនជាតារាជួរមុខ
ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី 30 មីនា កន្លងទៅ មានកម្មវិធីប្រគំតន្ត្រីដ៏ធំមួយ នៅទល់មុខសាលមហោស្រពកោះពេជ្រ ដែលមានវត្តមានតារាចម្រៀង Original Song ល្បីៗរបស់ព្រះរាជាណាចក្រកម្ពុជា និងវត្តមានពិសេសពីកំពូលតារាចម្រៀងកូរ៉េខាងត្បូង គឺលោក Rain ថែមទៀតផង។
គួរឲ្យដឹងថែរថា លោក Rain មានឈ្មោះបោះសម្លេងនៅក្នុងប្រទេសកូរ៉េ ក៏ដូចជានៅក្នុងប្រទេសកម្ពុជា ជាយូរណាស់មកហើយ ព្រោះតែរូបរាងដ៏សង្ហា សម្លេងពិរោះ និងជាពិសេសនោះគឺ ក្បាច់រាំដ៏ទាក់ទាញនេះតែម្តង។ ហេតុដូចនេះហើយ ទើបបានជា អ្នកគាំទ្រកម្ពុជា បាននាំគ្នាទៅចូលរួមកម្មវិធីរបស់លោក Rain យ៉ាងច្រើនកុះករ។
ក្នុងនោះ គេក៏ឃើញមានវត្តមានតារាសម្តែងជួរមុខរបស់កម្ពុជាយើង គឺអ្នកនាង ភិន សុដាលីស បានទៅចូលរួមក្នុងកម្មវិធីនោះដែរ ហើយអ្នកនាងមកនេះ មិនមែនក្នុងនាមជាតារាកិត្តិយស ឬជាភ្ញៀវ VIP អ្វីទេ គឺមកជាលក្ខណៈអ្នកគាំទ្រសុទ្ធសាធតែម្តង ដោយអ្នកនាងត្រូវប្រជ្រៀតជាមួយអ្នកគាំទ្រផ្សេងទៀត ដែលសុទ្ធសឹងតែជាអ្នកទន្ទឹងរង់ចាំវត្តមានរបស់លោក Rain និងតារាចម្រៀង Original របស់កម្ពុជាទាំងអស់។
តាមរយៈសកម្មភាពរបស់អ្នកនាង បានបង្ហាញឲ្យឃើញថា អ្នកនាងក៏ជាអ្នកចូលចិត្ត និងគាំទ្រលោក Rain ម្នាក់ដែរ ហើយអ្នកនាងមិនប្រកាន់ថាខ្លួន ជាតារាល្បីមិនអាចទៅប្រជ្រៀតរញ៉េរញ៉ៃបែបនេះដែរ៕
សូមទស្សនាសកម្មភាពរបស់កញ្ញា ភិន សុដាលីស និងសកម្មភាពរបស់តារាចម្រៀងក្នុងកម្មវិធីនោះ៖
ភ្នំពេញ៖ កាលពីម្សិលមិញនេះ កម្មវិធី Smart Mega Concert ដែលបានរៀបចំដោយក្រុមហ៊ុនស្មាត និងស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ នៅឯមជ្ឈមណ្ឌលកោះពេជ្រ បានបញ្ចប់ទៅយ៉ាងរលូន។ ក្នុងកម្មវិធីដ៏ធំនោះដែរ មានវត្តមានតារា Original Song ជាច្រើនរបស់ព្រះរាជាណាចក្រកម្ពុជា។ ហើយអ្វីដែលពិសេសជាងគេនោះ គឺវត្តមានរបស់កំពូលតារាកូរ៉េ គឺលោករ៉េន ដែលបានធ្វើឲ្យមិត្តៗយុវវ័យដែលជាអ្នកគាំទ្រ ស្រែកហ៊ោរកញ្ជ្រៀវលាន់លឺពេញទីក្រុងកោះពេជ្រតែម្តង។ ទោះជាយ៉ាងនេះក្តី នៅខណៈពេលដែលការប្រគំតន្ត្រីចាប់ផ្តើម មិនទាន់បានប៉ុន្មានផង អ្នកគាំទ្រដែលកំពុងតែសប្បាយរីករាយជាមួយចម្រៀងកន្ត្រាក់អារម្មណ៍ និងការរាំលេងសប្បាយនោះ បែរជាកើតក្តីព្រួយបារម្ភទៅវិញ ព្រោះថា មេឃស្រាប់តែប្រែជាមានពពកខ្មៅពេញដោយទឹក និងមានខ្យល់ត្រជាក់ល្វើយ ដែលបានធ្វើឲ្យអ្នកគាំទ្រទាំងអស់គិតថា វានឹងភ្លៀងឆាប់ៗនេះហើយ។ ចំណែកឯអ្នកគ្រប់គ្រងកម្មវិធី និងអ្នកឧបត្ថម្ភ ក៏ប្រហែលជាប្រហោងពោះ និងព្យាយាមបន់ស្រន់មិនស្ទើរដែរ។
មិនដឹងថាជាសំណាង និងបុណ្យព្រះមកជួយទេ កម្មវិធីប្រគំតន្ត្រីដ៏ធំនេះ បានបញ្ចប់ទៅយ៉ាងរលូន ពេញដោយក្តីសប្បាយរីករាយ និងរំភើបយ៉ាងខ្លាំង។ ជាពិសេសនោះគឺ មេឃដែលរៀបនឹងភ្លៀងនោះ បានផ្តល់នូវភាពត្រជាក់ស្រួល ដល់អ្នកគាំទ្រដែលកំពុងតែឈរណែនតាន់តាប់ទៅវិញ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងជាងនេះទៀតនោះគឺ គ្រាន់តែចប់កម្មវិធីរបស់ រ៉េន នេះភ្លាម មេឃបានទម្លាក់ភ្លៀងមកយ៉ាងខ្លាំងចាស់ដៃតែម្តង។ នេះចាត់ទុកថាជាសំណាងហើយ សម្រាប់ទាំងអ្នកគាំទ្រ អ្នកឧបត្ថម្ភ និងអ្នករៀបចំកម្មវិធី ព្រោះថា បើសិនជាភ្លៀងពេលកំពុងតែប្រគំតន្ត្រីវិញ មិនដឹងថា អ្នកគាំទ្រ និងអ្នករៀបចំកម្មវិធីត្រូវចែកជើងគ្នាទៅខាងណាខ្លះនោះទេ ហើយបើបែបនោះមែន សូម្បីតែអ្នកតំណាងខ្មែរឡូត ក៏មិនដឹងថាត្រូវរត់ទៅជ្រកទីណាដែរ៕

Post a Comment