ម៉ារី ចង់ល្បីឲ្យបងប្អូនក្នុង ស្រុកស្គាល់សិនចាំមាន ស្នេហាសង្សាររឺគូស្នេហ៍ ក៏មិនហួសពេលដែរ
ភ្នំពេញ៖ តារាស្រីសាច់ខ្ចីឡើងទ្រលុកទ្រលន់ កញ្ញា ឡុង ថាវរី ហៅម៉ារី ចង់ល្បីឲ្យបងប្អូនក្នុង ស្រុកស្គាល់នាងសិន ចាំមានស្នេហា សង្សារ រឺគូស្នេហ៍តែបើមិនទាន់ល្បីទេ មិនចង់មានចង់បាន សង្សារ ឬគូស្នេហ៍ជាបុរសណាម្នាក់នោះទេ ។
តារាសម្តែងស្រីវ័យ១៩ឆ្នាំ កញ្ញា ម៉ារី បានឲ្យដឹងថា មូលហេតុដែលនាងមិនទាន់គិតគូររឿង ស្នេហាជាមួយបុរសណាម្នាក់ នៅឡើយនោះដោយសារតែ នាងស្រវាចាប់ឱកាសការងារ សិល្បៈ ច្រើនជាងនេះហើយគិតតែរឿងការងារ ប្រសើរជាងមានសង្សារ។ តែពេលនេះ នាងសារភាពថា ដោយសារតែនាង មិនទាន់ជាតារាល្បីខ្លាំងនៅឡើយ។ នាងចង់បានខ្លួននាង ជាមនុស្សដែល មហាជន និងមានអ្នកគាំទ្រជាច្រើន ស្គាល់នាងជាតារាសម្តែងហើយជា ពិសេស នាងល្បីឱ្យ ខ្លាំងឆ្នាំ២០១៧ នេះ។ សម្រាប់ពេលវេលា ដែលរើសគូ ស្រករនោះនាងអះអាងថា នាងនឹង ពិចារណា ក្រោយពីនាងកាន់តែល្បី ជាងនេះ ឬជោគជ័យក្នុងអាជីពជាតារា សម្តែង។ ស្រីស្រស់រូបនេះបានបង្ហើបថា "ខ្ញុំនៅ ទេ។ ខ្ញុំមិនទាន់មានទេ។ ខ្ញុំមិនទាន់គិត រឿងស្នេហានៅឡើយ។ ដោយសារតែ ខ្ញុំចង់ឱ្យការងារ បានជោគជ័យជាងសិន ហើយរឿងនេះចាំគិតក្រោយ។ ខ្ញុំគិតចាំ មានបងប្អូនខ្មែរយើង គេទទួលស្គាល់ខ្ញុំ ច្រើនខ្ញុំចង់បានទៅណាមកណា គេស្គាល់ ខ្ញុំ ជាតារាសម្តែង ហើយខ្ញុំអាច គិតគូររឿងស្នេហានេះ នៅពេលណាមួយ។ ម្យ៉ាងទៀត ខ្ញុំគិតរឿងនេះ នៅពេលអាចបើកមុខរបរបាន ដោយខ្លួនឯងសិន"។
តារាស្រី រូបស្រស់ វ័យ១៩ឆ្នាំ ម៉ារី បានបញ្ជាក់ថា មិនមែននាងមិនហ៊ានបញ្ចោញភាពស៊ិចស៊ី ខ្លាំង ព្រោះតែអត់មានមនុស្ស ប្រុសស្រឡាញ់នាងនោះទេ ដោយសារតែនាងខ្លាចប៉ះពាល់ ដល់មហាជន និងក្រុមគ្រួសារបង្កើតជា រឿងរិះគន់ទៅវិញ។សម្រាប់ឆ្នាំថ្មីនេះនាងនឹងសន្យា ក្តាប់ឱ្យជាប់ជាមួយការងារ សិល្បៈហើយជាពិសេសជាតួ សម្តែង។ សម្រាប់ការថតវិញ នាងនឹង ទទួលថតគ្រប់បែបយ៉ាងទៅតាមការ ចង់បានពីទស្សនិកជននិងអ្នកដឹកនាំ ផលិតកម្ម ប៉ុន្តែនាង សុំការអធ្យាស្រ័យ វិញផង ដោយនាងត្រឹមសុំមិនស៊ិចស៊ី ខ្លាំងឡើយ ។
សូមជម្រាបថា តារា សម្តែងសម្បុរ ស ខ្ចី កញ្ញា ឡុង ថាវរី ហៅ ម៉ារី ជាអ្នកខេត្តកំពង់ធំ ដែលក្រុម គ្រួសារបស់នាងទាំងអស់ បានចាកចេញ មករស់នៅភ្នំពេញទើបតែបាន៥ឆ្នាំ។ ឪពុកម្តាយរបស់នាង ជាអ្នកមានទ្រព្យ ដែលសុទ្ធសឹងរកស៊ីទាំងអស់ ហើយចែកមុខរបរ មួយមុខនេះទុកឱ្យនាង មើលការខុសត្រូវសព្វថ្ងៃនេះ។ នាងបានចូលប្រឡូកសិល្បៈ នៅចុងឆ្នាំ២០១៣ ដោយចូលរួមប្រឡង កម្មវិធីកញ្ញាឯក របស់ស្ថានីយទូរទស្សន៍ ស៊ីធីអិន ដោយបានលេខ៣ ដោយនាង ស្រឡាញ់សិល្បៈជាខ្លាំង។ បន្ទាប់នាង ថតបទខារ៉ាអូខេឱ្យផលិតកម្មជាច្រើន ដូចជា ប៊ីកមេន ហង្សមាសនិងសាន់ដេ។ ក្រោយមកលោក លីដា ម្ចាស់ផលិតកម្ម អិលឌីមើលឃើញនាង ជាតារាថ្មីទើបរះ និងមានសមត្ថភាព ហើយចង់បានតួថ្មី ដើម្បីថតរឿងថ្មីនោះ ក៏ជ្រើសរើសដាក់ នាង ជាតួឯកស្រីក្នុងរឿងកំប្លែង “ឪពីរ” តែម្តង ៕
ប្រភព : ដើមអម្ពិល

Post a Comment