Header Ads

អេន ជី ពង្រីកមុខជំនួញថ្មី ចាយទុនជាង 10 ម៉ឺនមុនពេលឈាន ចូលរោងជ័យ អំឡុងចុងឆ្នាំនេះ

អេន ជី ពង្រីកមុខជំនួញថ្មី ចាយទុនជាង 10 ម៉ឺនមុនពេលឈាន ចូលរោងជ័យ អំឡុងចុងឆ្នាំនេះ

ភ្នំពេញ៖ បន្ទាប់ពីបន្ធូរដៃពីការងារសិល្បៈមួយរយៈពេលខ្លីតារាចម្រៀងប្រចាំផលិតកម្មសាន់ដេកញ្ញា អេន ជីក្រោយពី សម្រេចចិត្តភ្ជាប់ពាក្យជាមួយកូនប្រុសអ្នកជំនួញម្នាក់ ពេលនេះបន្តពង្រីកមុខជំនួញថ្មីចាយទុនជាង10ម៉ឺន មុនពេលឈាន ចូលរោងជ័យអំឡុងចុងឆ្នាំនេះ។ កាលពីចុងសប្តាហ៍នេះ តារាចម្រៀង អេន ជី បានប្រកាសបើកមុខជំនួញថ្មីគឺហាង ផឹកស៊ីមួយកន្លែងនៅតាម បណ្តោយផ្លូវ វ៉េងស្រេងម្តុំ សួនឧស្សាហកម្មកាណាឌីយ៉ាដែលចំណាយដើមទុន ប្រមាណជាង១០ម៉ឺនដុល្លារបើបូក ទាំង តម្លៃផ្ទះដែល បានទិញ។ តារាស្រីមុខស្រស់ស្រាយ កញ្ញា អេន ជី បានឲ្យដឹងថា ហាងថ្មីរបស់នាង យីហោ Mr. Oyster ដែលជាប្រភេទហាង បម្រើ អាហារ សមុទ្រ និងគ្រឿងក្លែមជាច្រើនប្រភេទ។ ការសម្រេចចិត្តបើកដំណើរការ ហាងថ្មីនេះព្រោះតែចង់ដកពិសោធន៍ទៅ លើមុខជំនួញថ្មី ពិសេសហាងផឹកស៊ីបែប សាមញ្ញ និងមានតម្លៃសមរម្យ។ អាជីវកម្មនេះគឺថ្មីសម្រាប់នាងនិងគូដណ្តឹងបន្ទាប់ពីហាងលក់សំលៀកបំពាក់”អេន ជី”នៅផ្លូវទឹករាំផ្ការាំ និងហាងលក់ សម្លៀក បំពាក់រ៉ាយុទ្ធ។ អ្នកចម្រៀងសាច់ខ្ចីរូបនេះ បន្ថែមថា ហាងនេះបានចាយដើមទុនប្រមាណជាង២ម៉ឺនដុល្លារអាមេរិក ហើយផ្ទះនេះគឺជា ផ្ទះ ផ្ទាល់ របស់គូដណ្តឹងនាងដោយគិតតម្លៃប្រមាណ១២ម៉ឺន ដុល្លារអាមេរិក។ នាងបញ្ជាក់ដែរថា ការ បើកដំណើរការហាង ថ្មីនេះមិនមានការ ចូលហ៊ុនជាមួយអ្នកណាទេ ហើយនាង សង្ឃឹមថាមុខជំនួញនេះគឺជាបទ ពិសោធន៍ថ្មីសម្រាប់ នាងមុន ពេលចូលរោងការក្នុងឆ្នាំនេះ។
តារាស្រីរូបនេះលើកឡើងដែរថា ក្រោយរៀបការនិងរវល់ច្រើននឹងមុខជំនួញផ្ទាល់ខ្លួននាងអាចដកឃ្លាខ្លះពីសិល្បៈ ព្រោះតែ នាងចង់សាងសុភមង្គលក្រុម គ្រួសារនិងការមើលខុសត្រូវមុខជំនួញឲ្យបានដិតដល់ ប៉ុន្តែសម្រាប់ឱកាសចូលឆ្នាំ ថ្មីនេះនាង ក៏មានបទចម្រៀងខ្លះជូនទស្ស និកជនដែរ។ ក្រៅពីហាងនេះនាងនិងគូ ដណ្តឹងក៏គ្រោងនឹងបើក ដំណើរការអាជីវកម្មថ្មី បន្ថែម ទៀតផងដែរ។ សូមជម្រាបថា បន្ទាប់ពីចេញពីផលិតកម្មអឹម(M)ទៅកាន់ផលិតកម្មសាន់ដេ តារាចម្រៀងអេន ជីបានបន្តការងារសិល្បៈ ជាច្រើនឆ្នាំ ប៉ុន្តែកាលពីចុងឆ្នាំ២០១៦តារាស្រីរូបនេះបានសម្រេចចិត្តភ្ជាប់ពាក្យជា មួយប្អូនប្រុសតារា ចម្រៀង គង់ ចំរ៉ុង និងត្រូវជាប្អូនថ្លៃតារាចម្រៀងផាន់ ម៉ូនីកា៕
ប្រភព : ដើមអម្ពិល

 

No comments