Header Ads

ដល់ក! ក្រុមគ្រួសារ Margie Rasi សុទ្ធតែស្អាតៗទាំងអស់ សូម្បីតែម្តាយបង្កើតនាង


ថៃ៖ នាពេលបច្ចុប្បន្ន កំពូលតារាស្រីថៃដ៏ល្បី Margie Rasi នៅតែទទួលបានប្រជាប្រិយភាពខ្លាំងដដែល បើទោះបីនាង បានចូលសិល្បៈយូរហើយក៏ដោយ ដែលថ្មីៗនេះ នាងក៏កំពុងតែថតរឿងភាគ ហើយក៏មានរឿងថ្មីរបស់នាងមួយចំនួន ត្រៀមចាក់បញ្ចាំង នៅក្នុងឆ្នាំ២០១៧ផងដែរ។
ភាគច្រើនប្រិយមិត្ត តែងតែបានឃើញសម្រស់ ដ៏ស្រស់ល្អឯក របស់Margie Rasi តែអ្នកមិនដែលបានឃើញ ពីក្រុមគ្រួសាររបស់នាងនោះទេ ថាពួកគាត់មានមុខមាត់យ៉ាងណា។
បើយោងតាមប្រភពព័ត៌មានថៃ បានបង្ហាញពីរូបថតជាច្រើនសន្លឹក របស់ក្រុមគ្រួសារនាង ដែលបានជាប់ឈាមជ័រ ជាជនជាតិបរទេស ដោយសារតែ ឪពុករបស់នាង ជាជនជាតិ អេស្ប៉ាញ។

ប៉ុន្តែអ្វីដែលចាប់អារម្មណ៍ គឺមិនត្រឹមតែ នាង Margie Rasi មានរូបសម្រស់ស្រស់ស្អាតតែម្នាក់ឯងនោះទេ សូម្បីតែអ្នកម្តាយ និងប្អូនស្រី ក៏ស្រស់ស្អាត មិនចាញ់នាងដែរ។
ក្នុងនោះដែរ ក៏មានអ្នកគាំទ្រ បានសរសើរថា ក្រុមគ្រួសាររបស់នាងទាំងអស់ សុទ្ធតែស្អាតៗដូចគ្នា ហើយក៏មានអ្នកខ្លះ បានពោលពាក្យថា សម្រស់ របស់នាង និងប្អូនស្រី មិនចាំបាច់ទៅកែសម្ផស្សនោះទេ ព្រោះទម្រង់មុខរបស់អ្នកទាំងពីរ ចេញមកគឺស្រស់ស្អាតស្រាប់ទៅហើយ។
មិនគួរឲ្យជឿថា ក្រុមគ្រួសាររបស់ កំពូលតារាសម្តែងស្រីថៃ Margie Rasi សុទ្ធតែស្រស់ស្អាតទាំងអស់ សូម្បីតែអ្នកម្តាយ៕






No comments