Header Ads

អ្នកគ្រូវ័យ២១ឆ្នាំឆក់យកចំណាប់អារម្មណ៍ពីអ្នកលេងបណ្ដាញសង្គម​ យ៉ាងច្រើនសម្បើម

អ្នក​គ្រូ​​សញ្ជាតិ​ហ្វីលីពីន​​​វ័យ​២១​ឆ្នាំ​ដ៏ស្រស់​ស្អាត​​ម្នាក់​បាន​បញ្ចប់​ការ​សិក្សា​កាល​ពី​ខែ​មុន​គឺ​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​អប់រំ​កម្រិត​បឋម​សិក្សា ជំនាញ​អប់រំកុមារ​នៅ​សកលវិទ្យាល័យ St. La Salle។






ពេល​ត្រូវ​បាន​អ្នក​ព័ត៌មាន​សួរ​ថា ហេតុ​​អ្វី​នាង​សម្រេច​ចូល​បម្រើការងារ​ផ្នែក​អប់រំ អ្នក​គ្រូ Kheny បាន​ប្រាប់​ថា នាង​តែង​តែង​គិត​ដល់​ការ​ផ្ដល់​អោយ​ក្មេងៗ​នូវ​ការ​ចាប់​ផ្ដើម​ល្អ​បំផុត​នៅ​ក្នុង​ជីវិត។
 “ខ្ញុំ​គិត​មិន​ឃើញ​ពី​ការងារ​ណា​ដែល​សំខាន់​​ដល់​សង្គម​ដូច​ការ​បង្រៀន​ទេ។ ខ្ញុំ​ដឹង​ថា​ការងារ​បង្រៀម​នៅ​បឋម​សិក្សា​ជា​ការងារ​លំបាក ប៉ុន្តែ​នោះ​ជា​អ្វី​ដែ​ល​ខ្ញុំ​ស្រលាញ់” ។
អ្នក​គ្រូ​រូប​នេះ​ជា​អ្នក​ស្រលាញ់​សិល្បៈ​តាំង​ពី​តូច​មក។ នាង​បាន​និយាយ​ថា “ខ្ញុំ​ចូល​ចិត្ត​គូ​រូប ហើយ​ច្នៃ​របស់របរ។ ជំនាញ​ទាំង​នេះ​បាន​ជួយ​ខ្ញុំ​អោយ​បង្កើត​របស់​ដែល​ងាយ​ស្រួល​ដល់​ការ​បង្រៀន​ក្មេង”។
ដោយសារ​មា​ន​អ្នក Followers នៅ​លើ Facebook ដល់​ទៅ​ជាង​១៣​ម៉ឺន​នាក់ និង​ជិត​២​ម៉ឺន​នាក់​នៅ​លើ Instagram របស់​នាង បាន​ធ្វើ​អោយ​នាង​ក្លាយ​ជា​តារា​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ដ៏​ល្បី​ល្បាញ​មួយ​រូប៕


















No comments