Juventus បានកំណត់តម្លៃខ្លួន Dybala រួចជាស្រេចមុនពេលរដូវកាលដោះដូរកីឡាករ ខិតជិតមកដល់
កីឡាករខ្សែប្រយុទ្ធវ័យក្មេងដែលមានបទពិសោធន៍ខ្ពស់លើទីលាន កំពុងតែធ្វើអោយក្រុមជាច្រើនប្រាថ្នាចង់បានរូបកីឡាកររូបនេះមកកាន់ ក្រុមរបស់ពួកគេក្នុងរដូវក្ដៅខាងមុខនេះ ដោយស្របគ្នានេះ វាក៏មានការប្រកួតប្រជែងខ្លាំងណាស់ដែរសម្រាប់ក្រុម Barcelona និង Real Madrid ដែលពួកគេមានភាគរយខ្ពស់ក្នុងការនាំយក Dybala ពី Juventus ។
ទទ្ទឹមគ្នានោះផងដែរ Juventus បានរៀបចំកញ្ចាប់ទឹកប្រាក់ដែល ដាក់ក្នុងទីផ្សារគឺមានតម្លៃប្រហាក់ប្រហែល Paul Pogba ដែលលក់អោយក្រុមបាល់ទាត់ Manchester United កាលពីដើមរដូវកាលផងដែរ។ Mbappe របស់ Monaco និង Dybala របស់ Juventus បាននឹងធ្វើអោយទីផ្សារដោះដូរកីឡាកររដូវក្ដៅខាង មុខកាន់តែពិសេសវិសាល ឡើងដោយការការប៉ាន់ស្មានគឺក្នុងម្នាក់មិនក្រោម ១០០លានផោននោះឡើយ។
អ្នកកាសែតលោក Mundo Deportivo បានបង្ហើបអោយដឹងថា ក្រុម Barcelona នឹងចំនាយមិនក្រោម ១០០លាន នោះទេក្នុងការផ្ទះកីឡាកររូបនេះមកកាន់ Camp Nou នាពេលខាងមុខ។



Post a Comment