Header Ads

ទឹម រដ្ឋា រឿងស្នេហា​រ​គឺ​ល្អ​ធម្មតា ​រង់ចាំ​មើលចិត្ត​ និង​ស្វែងយល់​ពីគ្នា ខណៈរឿងចូលរោងជ័យ មិនទាន់ជាក់លាក់







ភ្នំពេញ​៖ តារា​សម្តែង​និងបង្ហាញម៉ូដដ៏សិច​ស៊ី កញ្ញា ទឹម រដ្ឋា និយាយថា រឿងស្នេហា​រវាង​នាង​និង​សង្សារ ពេលនេះ​គឺ​ល្អ​ធម្មតា​ដោយនៅ​រង់ចាំ​មើលចិត្ត​និង​ស្វែងយល់​ពីគ្នា ចំណែករឿងចូលរោងជ័យមិនទាន់ជាក់លាក់ ។ 
​អ្នកបង្ហាញម៉ូដរាងស្លីមនិងសិច​ស៊ី កញ្ញា ទឹម រដ្ឋា បានឲ្យដឹងថា ចំពោះ​ស្នេហា​រវាង​នាង​និង​សង្សារ ពេលនេះ​គឺ​ល្អ​ធម្មតា​ដោយនៅ​រង់ចាំ​មើលចិត្ត​និង​ស្វែងយល់​ពីគ្នា​ឱ្យបាន​ល្អជា​ជាមុន​សម្រាប់​ការរួម​រស់នៅ​ជាមួយគ្នា​នាពេល​ខាងមុខនេះ ។​ប៉ុន្តែ​ពេលវេលា​រៀបការ​ជា​​មួយ​ដៃគូរ​របស់​នាង​នោះ នាង​មិនទាន់​អាច​បញ្ជាក់​បានឡើយ ដោយ​នាង​ចង់​ចំណាយ​ពេលវេលា​ឱ្យ​ច្រើនជាង​នេះ មើល​សង្សារ​របស់​នាង​​ដែល​ជនជាតិខ្មែរ​អាមេរិក​មាឌធំ ថា​តើ​ស្វែងយល់​ចិត្ត​របស់​នាង​បាន​ដល់​កម្រិតណា​។​ 
​តារា​ស្រី​ដែល​សម្បូរ​មន្ត​ស្នេហ៍​ចំពោះបុរសបរទេសរូបនេះ​បាន​បង្ហើប​ថា បើ​ទោះបីជា​នាង​កន្លងមក​តែ​នាង​បាក់​ស្នេហា​ជាមួយ​បុរស​ជាច្រើន​យ៉ាងណាក៏ដោយ​ ក៏​នាង​នៅតែ បន្ត​ស្វែងយល់​និង​សំលឹងមើល​បុរស​ល្អ​បន្តទៀត​ប្រសិនបើ​បុរស​មួយណា​មិនអាច​ផ្តល់​ទំនុប​ចិត្ត​និង​ការ​មើលថែ​រូប​នាង​បាន​នោះ​។ ទោះជា​នាង​បាន​បរាជ័យ​ជាមួយ​បុរស​អឺរ៉ុប ឬ​បុរស​អន្តរជាតិ​ម្នាក់​ពីរ​នាក់​រួចហើយ​ក៏ដោយ​ក៏​នៅតែ​នាង​មិន​ចាប់អារម្មណ៍​​ស្រលាញ់​បុរស​ខ្មែរ​បានឡើយ ។ នាង​មាន​ពេញចិត្ត​តែ​បុរស​ក្រៅប្រទេស ជាប់​រហូត​មកហើយ​។​ 
​ទោះយ៉ាងណាក៏ដោយ កញ្ញា​ទឹម រដ្ឋា បាន​ប្រាប់ថា សង្សារ​របស់​នាង​ដែល​អាមេរិកកាំង​នោះ សព្វថ្ងៃ​នៅ​ទាក់ទង​ជាមួយ​នាង​ជាធម្មតា​ហើយ​ទំនាក់ទំនង​ស្នេហា​វិញ​គឺ​ល្អប្រសើរ ដែល​អាច​នៅ​ជាមួយគ្នា​បាន​។ 
ប៉ុន្តែ​នាង​បាន​បដិសេធ​ចំពោះ​រឿង​នាង​នៅ​ជាមួយ​សង្សារ​នោះ រំលង​ប្រពៃណី​ខ្មែរ ។​នាង​នៅ​​តែងតែ​អះអាងថា បើទោះបីជា​ស្រលាញ់​ខ្លាំង​ប៉ុណ្ណា​ក៏ដោយ​នាង​ក៏​មិនអាច​នៅផ្ទះ​ជាមួយគ្នា ធ្វើឱ្យ​គ្រួសារ​របស់​នាង​បាក់មុខ​ដោយ​មិន​​បាន​ឆ្លង​ពិធីមង្គលការ​តាម​ប្រពៃណី​ខ្មែរ​ជាមុន​នោះឡើយ​។ សូមជម្រាបថា កញ្ញា​ទឹម រ​ដ្ឋា បាន​បង្ហាញ​រូបភាព​កៀកកើយ​ជាមួយ​គូស្នេហ៍​ថ្មី​របស់​នាង​តាម​ហ្វេ​ស​ប៊ុ​ក​ពី​ទឹកដី​អង្គរ​ខេត្តសៀមរាប កាលពី​ពេល ថ្មី​ៗ​កន្លង​មកស្រប​ពេល​ដែល​គូស្នេហ៍​ចាស់​របស់​នាង​ក៏​បាន​បង្ហាញមុខ​គូស្នេហ៍​ថ្មី​របស់​ខ្លួន​ដែរ​។ 
គូស្នេហ៍​ថ្មី​របស់​ទឹម រ​ដ្ឋា គឺជា​ជនបរទេស មិនមែន​ជា​ជនជាតិ​ខ្មែរ​ទេ ។ សង្សារ​របស់ ទឹម រ​ដ្ឋា ជា​ជនជាតិ​អាមេរិកាំង និង​មានមុខ​របរ​អ្វី​នៅ​ក្នុងស្រុក ឬ​នៅ​ក្រៅ​ស្រុក​ទេ ប៉ុន្តែ​គេ​គ្រាន់តែ​ដឹង​ថា បុរស​ម្នាក់​នោះ​ឈ្មោះ JovanyAntonio ៕







ប្រភព : ដើមអម្ពិល
ដោយឡែក ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖
ថៃ៖ កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកគ្រូពេទ្រធ្មេញដ៏ស្រស់ស្អាតម្នាក់ ដែលត្រូវគេស្គាល់ឈ្មោះថា Toey បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម មានការជ្រួលជ្រើមយ៉ាងខ្លាំង ដោយសារសម្រស់ បូករួមនឹងស្នាមញញឹមដ៏ទាក់ទាញ ហើយជាពិសេសទៀតនោះ គឺជំនាញព្យាបាលធ្មេញរបស់នាងតែម្តង។
កញ្ញា Toey បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Chulalongkorn ហើយនាងក៏ជានិស្សិតឆ្នើមប្រចាំនៅសាកលវិទ្យាល័យដ៏ល្បីឈ្មោះមួយនេះផងដែរ។
បើយោងតាមរូបភាពមួយចំនួនដែលនាងបានបង្ហោះទៅក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុក និងអ៊ីនស្តាក្រាម គេអា​ចដឹងថានាងជានារីម្នាក់ដែលចូលចិត្តដើរញ៉ាំអាហារ និងដើរលេងកម្សាន្តផងដែរ។ លើសពីនេះ រូបភាពចាស់ៗដែលនាងបានបង្ហោះជាយូរណាស់មកហើយ ក៏បានបង្ហាញឲ្យឃើញថា នាងធ្លាប់បានពត់តម្រង់ធ្មេញ ទើបបានជានាងមានធ្មេញត្រង់ជួរស្មើ និងសភ្លឺរលោងបែបនេះ។
អ្នកលេងបណ្តាញសង្គមជាច្រើនបានកោតសរសើរ Toey ថានាងល្អទាំងព្រមតែម្តង និងថានាងមានទាំងចំណេះដឹង និងរូបសម្រស់ រហូតដល់ថ្នាក់មានអ្នកខ្លះនិយាយលេងសើចថា នាងបានធ្វើឲ្យមនុស្សមួយចំនួនចាប់ផ្តើមឈឺធ្មេញ ដោយសារតែស្នាមញញឹមដែលពោរពេញដោយជាតិផ្អែមរបស់នាង៕




No comments