Header Ads

លទ្ធផលនៃការធ្វើតេស្ត៍បានចេញផ្លូវការហើយ! តើដឹងថា ថ្មរបស់ Samsung Galaxy S8+ មានសមត្ថភាពខ្លាំងប៉ុណ្ណាអត់?



ជឿជាក់ថា យើងទាំងអស់គ្នាប្រាកដជាបានដឹងរួចមកហើយថា Samsung Galaxy S8+ គឺជាស្មាតហ្វូនស៊េរីថ្មីដ៏អស្ចារ្យ និងគួរឱ្យភ្ញាក់ផ្អើលបំផុត។ វាមានលក្ខណៈសម្បត្តិខ្លាំងក្លា ការរចនារូបរាងកាន់តែទំនើបទាន់សម័យ ប្រព័ន្ធដំណើរការលឿន និងការពង្រឹងទៅលើប្រព័ន្ធកាមេរ៉ា ប៉ុន្តែចុះចំនែកថាមពលថ្មវិញ?

ស្មាតហ្វូនស៊េរីថ្មី Galaxy S8+  មានអេក្រង់ទំហំ 6.2 អ៊ីង ហើយវាបំពាក់នូវអង្គប្រតិបត្តិការ Exynos 8895/ Snapdragon 835 ដែលសុទ្ធតែប្រើប្រាស់ថាមពលច្រើនដូចគ្នា។ ដើម្បីរកអោយឃើញអំពីលទ្ធផលនៃថាមពលថ្មរបស់ស្មាតហ្វូន Galaxy S8+ យើងធ្វើតេស្តថាមពលថ្មដោយប្រើប្រាស់កម្រិតពន្លឺ 200 nits ។ ស្មាតហ្វូន Galaxy S8+ ដំណើរការបានយ៉ាងល្អនៅក្នុងការតេស្តសាកល្បងកម្រិត Full HD+ (1080 x 2220 ភិចសែល)។




No comments