Header Ads

រូបប៉ុន្មានសន្លឹក របស់ហ៊ិន ច័ន្ទនីរ័ត្ន បង្ហោះម្សិលមិញ ធ្វើឲ្យអ្នកគាំទ្រ ញាក់សាច់ ព្រោះតែចាប់អារម្មណ៍រឿងមួយ!

ភ្នំពេញ៖ នាពេលបច្ចុប្បន្ន ពិធីការិនី វ័យក្មេង កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន កំពុងតែទទួលបាន ភាពល្បីល្បាញយ៉ាងខ្លាំង ដោយសារតែសមត្ថភាព និងរូបសម្រស់ដ៏ស្រស់ប្រិមប្រិយរបស់នាង។
ទន្ទឹមនឹងនោះដែរ កាលពីម្សិលមិញ ពិធីការិនីរូបនេះ បានបង្ហាញនូវរូបប៉ុន្មានសន្លឹក ក្នុងបណ្តាញសង្គមហ្វេសប៊ុក និងអ៊ីនស្តាក្រាម ហើយគ្រាន់តែបង្ហោះភ្លាម បានធ្វើឲ្យអ្នកគាំទ្រ ចាប់អារម្មណ៍ និងប្រហោងពោះអស់ ជាមួយនឹងរ៉ូបរបស់នាង ដែលមើលទៅ ដូចជាមិនបានពាក់អាវក្នុង។
ក្នុងនោះដែរ ក៏មានមនុស្សជាច្រើន បានធ្វើការវែកញែក និងពិភាក្សាគ្នាពីរឿង រ៉ូបរបស់នាង ដែលអ្នកខ្លះ ក៏បានគិតលើផ្លូវល្អ ថាកញ្ញា មិនអាចធ្វើខ្លួនបែបនេះនោះទេ ព្រោះតាំងពីដើម នាងមិនមែនជាតារាស៊ិចស៊ី និងអ្នកខ្លះទៀត ក៏បានedit រូបរបស់នាង ឲ្យចេញរូបងងឹត ដើម្បីបញ្ជាក់កាន់តែច្បាស់ ហើយការពិត បានលាតត្រដាងថា វាគ្រាន់តែជាថ្នេរ ហើយជីពខ្លាំងតែប៉ុណ្ណោះ ទើបបណ្តាលឲ្យឃើញបែបនេះ។
យ៉ាងណាមិញ សម្រាប់សាមីខ្លួនវិញ ក៏មិនបានធ្វើការខឹងសម្បារ ទៅលើអ្នកចូលមកបញ្ចេញមតិនោះទេ គឺមានតែអរគុណទៅកាន់ពួកគេ ដែលបានបង្ហាញពី ភាពបារម្ភលើការស្លៀកពាក់នាង៕ 



រូបថតរបស់នាង ដែលធ្វើឲ្យគេប្រហោងពោះ
អ្នកលេងបណ្តាញសង្គម ធ្វើការedit រូបឲ្យងងឹត ​ដើម្បីដឹងការពិត

កំណត់ហេតុខ្មែរឡូត៖
ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា ពិធីការិនីរូបស្រស់ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ត្រូវអ្នកគាំទ្រសរសើរថា មានសម្រស់ស្រស់ស្អាតជាមួយ នឹងស្នាមញញឹមស្រស់ តែចំពោះរឿងស្នេហ៍ចាប់តាំងពីនាងប្រឡូកក្នុង ជីវិតសិល្បៈមកនាងមិនដែលបង្ហាញមុខ គូស្នេហ៍ឲ្យអ្នកគាំទ្រឃញនោះទេ និយាយរួមគឺជីវិតឯកជន របស់កញ្ញាគឺសម្ងាត់តែម្តង។
ទោះបីជា កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន មិនបានហក់ចូលប្រឡូកក្នុង ការងារសម្តែងភាពយន្តក្តី ក៏កេរ្តិ៍ឈ្មោះរបស់នាងនៅតែ លេចធ្លោនៅក្នុងសង្គមសិល្បៈ។ បើក្រឡេកមើលសម្រស់ស្រស់ ស្អាតរបស់កញ្ញាវិញគឺពិតជាស្រស់ ណាស់ជាមួយនិងស្នាមញញឹមដ៏ឲ្យ ស្រឡាញ់របស់កញ្ញា ។ចំពោះរឿងស្នេហាជា មួយកូនអ្នកមានម្នាក់កាន់តែផ្អែមល្ហែម និងរឹងមាំខ្លាំងជាងមុន ទោះមិនទាន់បានបណ្តើរគ្នា ជាសាធារណៈនៅឡើយក្តី ។ តារាសម្តែង និងជាពិធីការនី ហ៊ិន ច័ន្ទនីរត្ន័ ម្នាក់ដែលសំបូរវោហាស័ព្ទ ដែលមិនចេះរីងស្ងួត ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ចាប់តាំងពីនាងប្រឡូកក្នុង ជីវិតសិល្បៈមកនាងមិនដែលបង្ហាញ មុខគូស្នេហ៍ឲ្យអ្នកគាំទ្រឃើញនោះទេ និយាយរួមគឺជីវិតឯកជនរបស់ កញ្ញាគឺសម្ងាត់តែម្តង ។ មូលហេតុដែលកញ្ញា មិនបង្ហាញមុខគូស្នេហ៍ ប្រហែលជានាងមិន ចង់មានពាក្យសម្តីមិនល្អ ដែលប៉ះពាល់ដល់អាជីពសិល្បៈរបស់កញ្ញាហើយមើលទៅ ។
សូមជម្រាបថា កញ្ញាហ៊ិន ច័ន្ទនីរ័ត្ន ក៏បានចូលរួមសំដែង នូវបទចំរៀងមួយបទ ដែលពេញនិយមក្នុង ស្រទាប់យុវវ័យផងដែរ គឺបទ «នៅទីនេះកំពុងមានមនុស្សខូចចិត្ត» ចំពោះបទនេះដែរ ក៏ជាការបកស្រាយរបស់ Dj Adda ដូចគ្នា៕


No comments