មូលហេតុ ៧យ៉ាងដែលបុរសចូលចិត្តមើល រឿងស៊ិច
ហេតុអ្វី បាន ជាបុរស ចូលចិត្ត មើល រឿងសិច ? ចម្លើយ មិន មែន មានលក្ខណៈ សាមញ្ញ ដូច អ្នក គិតនោះ ទេ ។ មនុស្ស ជាច្រើន បានគិតថា ដោយសារ តែបុរស ចូលចិត្ត ចង់ បាន និង ឃើញ ឬ ឈ្លក់ វង្វេង កាម តណ្ហា ។ ចម្លើយនេះ វាគ្រាន់តែ ជាផ្នែកមួយ តែប៉ុណ្ណោះ ប៉ុន្តែ វាមិនមែន ជាចម្លើយ ពិត ឡើយ ។ លោក វេជ្ជបណ្ឌិត Jed Diamond បានឲ្យ ដឹង មាន ចម្លើយ រហូតដល់ ទៅ ៧ ចំណុច ដែល សម្រាប់ មូលហេតុ បុរស ចូលចិត្ត មើល រឿង សិច ៖
១. វាបង្កើតឲ្យចំណងស្នេហា របស់ពួកគេ ប្រកបដោយសុភមង្គល ដែលបានមកពីការមើល រឿងសិច ។ ២. នៅពេលដែលពួកគេចូលចិត្តក្បាច់ច្រើនយ៉ាងពី រឿងសិច នោះ នឹងធ្វើឲ្យដៃគូស្នេហា អាចជ្រើសរើសក្បាច់ទាំងនោះ មកប្រើប្រាស់ ទៅតាមចំណងចំណូលចិត្តខ្លួន ។
៣. នៅក្នុងជីវិតពិតជាក់ស្តែង គេថាបុរសចូលចិត្តសិច ប្រហែលមិនដូច្នោះទេ គឺបុរសចង់បំពេញឲ្យដៃគូខ្លួនតែប៉ុណ្ណោះ។ ក្នុងពិភពសិច ដៃគូស្នេហាត្រូវធ្វើអ្វីគ្រប់យ៉ាង ទៅតាមអ្វីដែលពូកគេចង់បាន ដែលធ្វើឲ្យពួកគេរីករាយ និងមិនទទួលបាននូវភាពធុញទ្រាន់ ។
៤. ពិភពលោកពិត សំបូរនូវភាពតានតឹង និងមិនប្រាកដប្រជា ក៏ប៉ុន្តែពិភពសិច គឺអាចទាយទុកមុនបាន និងអាចបញ្ជា ឬត្រួតត្រាបាន ។ ៥. នៅពេលដែលដៃគូស្នេហា ចាប់អារម្មណ៍ទៅលើបញ្ហាផ្លូវភេទ ឬសិចគ្រប់ពេលនោះ វានឹង ធ្វើឲ្យវ័យមានបញ្ហា ដោយចាស់ជាងវ័យ តែបើក្នុងមួយសប្តាហ៍
២ ទៅ ៣ដង នឹងធ្វើឲ្យអ្នកកាន់តែ ស្រស់ថ្លា ។
៦.នៅពេលដែលអ្នករវល់ នឹងការងារ ទាំងនៅផ្ទះ និងក្នុងងគ្រួសារ ដែលជាហេតុផល ធ្វើឲ្យអ្នកតានតឹង និងមានភាពឯកោ ក៏ប៉ុន្តែសិចវិញ វានឹងធ្វើឲ្យអ្នក មិនស្ថិត ក្នុងស្ថានភាព ឯកោឡើយ ។ ៧.ការមើលរឿងសិច ធ្វើឲ្យអារម្មណ៍ របស់បុរសជ្រះថ្លា គិតអ្វី ក៏ចេញ អាចនិយាយថា វាអាចពន្លឿនអ្វីៗគ្រប់យ៉ាង ក្នុងជីវិតរបស់បុរស។ នេះគឺជាមូលហេតុ ដែលបុរសចូលចិត្តមើល រឿងសិច ៕


Post a Comment