Header Ads

គួរឲ្យច្រណែនទេ? គូស្នេហ៍បុរសសង្ហា ស្រលាញ់ភេទដូចគ្នា ទីបំផុតដឹកដៃគ្នារៀបការ

ហ្វីលីពីន៖ ថ្មីៗនេះរូបភាពជាច្រើនសន្លឹក រវាងគូស្នេហ៍បុរសស្រលាញ់ភេទដូចគ្នា ក្នុងប្រទេសហ្វីលីពីន កំពុងតែក្លាយជាប្រធានបទក្តៅគគុកមួយ ពីសំណាក់អ្នកលេងអ៊ីនធើណែតជាច្រើន ទៅលើអាពាហ៍ពិពាហ៍របស់ពួកគេ។ នេះបើយោងតាម ប្រភពសារព័ត៌មាន Nextshark បានចុះផ្សាយ។
អ្នករចនាម៉ូតដ៏ល្បីឈ្មោះ លោក Fracis Libiran ទីបំផុតបានសម្រេចចិត្ត រៀបចំពិធីមង្គលការដ៏អស្ចារ្យមួយ កាលពីចុងសប្តាហ៍មុននេះ ជាមួយនឹងដៃគូស្នេហារបស់គាត់ ជាអ្នកជំនួញម្នាក់ គឺលោក Christian Mark Jacobs ក្រោយពីស្រលាញ់គ្នាយ៉ាងស្អិតរមួត អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។
ប្រភពបានឲ្យដឹងថា អាពាហ៍ពិពាហ៍គូស្នេហ៍ ដ៏ស្រស់សង្ហាមួយគូនេះ ត្រូវបានរៀបចំធ្វើឡើងនៅរមណីយដ្ឋាន Lind Resort កោះ Boracay ប្រទេសហ្វីលីពីន។ រូបភាពជាសន្លឹករបស់ពួកគេ ត្រូវបានបង្ហោះចែកចាយនៅលើបណ្តាញសង្គម ជាពិសេសនៅលើ Instagram តែម្តង ខណៈមានអ្នកមួយចំនួន បានចូលរួមសាទរ ទៅលើក្តីស្នេហ៍ដ៏ស្ម័គ្រស្មោះរបស់ពួកគេផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងក្តី ក៏មានអ្នកមួយចំនួនទៀត បានធ្វើការរិះគន់ស្តីបន្ទោស ទៅលើអាពិពាហ៍ពិពាហ៍ ស្រលាញ់ភេទដូចគ្នារបស់ពួកគេទាំងពីរផងដែរ។
ក្នុងនោះអ្នកនិយមលេងអ៊ីនធើណែតមួយចំនួន បានបញ្ចេញមតិថា «សូមចងចាំថា ព្រះជាម្ចាស់បង្កើតឲ្យបុរស គូជាមួយនឹងស្រ្តីតែប៉ុណ្ណោះ។ តែនេះពួកគេទាំងពីរ កំពុងតែប្រឆាំងជាមួយនឹង ព្រះជាម្ចាស់ហើយ!» ។ រីឯអ្នកខ្លះទៀត បានលើកឡើងដែរថា «នេះមិនមែនជាស្នេហាឡើយ! នេះគេហៅថាស្រលាញ់ភេទដូចគ្នា!»
ប៉ុន្តែទោះបីជាយ៉ាងណាក្តី គូស្នេហ៍មួយគូនេះ មិនខឹងឬស្អប់ទៅលើពាក្យរិះគន់នានា ដែលអ្នកលេងអ៊ីនធើណែត បានវាយប្រហារទៅលើពួកគេឡើយ។ លើសពីនេះ ពួកគេទាំងពីរថែមទាំងមានគម្រោង នឹងទៅរៀបការជាថ្មីម្តងទៀត នៅទឹកដីសហរដ្ឋអាមេរិក ដើម្បីទទួលបាននីត្យានុកូលភាព (ភាពត្រឹមត្រូវតាមផ្លូវច្បាប់) សម្រាប់ជីវិតស្នេហា របស់ពួកគេផងដែរ ៕
តើសម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ?
ប្រភព : បរទេស

No comments